គណបក្សខ្មែរក្រោក មិនគាំទ្ររាល់ការអនុម័តទាំងឡាយណាដែលប៉ះពាល់ដល់ជាតិ និងប្រជាជន ហើយក៏មិនគាំទ្រដល់ចលនាណា ក្នុងការប៉ុនប៉ងបំផ្លាញជាតិ សាសនា ព្រះមហាក្សត្រ នោះដែរ
គណបក្សខ្មែរក្រោក មិនគាំទ្ររាល់ការអនុម័តទាំងឡាយណាដែលប៉ះពាល់ដល់ជាតិ និងប្រជាជន ហើយក៏មិនគាំទ្រដល់ចលនាណា ក្នុងការប៉ុនប៉ងបំផ្លាញជាតិ សាសនា ព្រះមហាក្សត្រ នោះដែរ ។
យោងតាមបណ្ដាញទំនាក់ទំនងសង្គម ហ្វេសបុករបស់ខុទ្ទកាល័យគណបក្សខ្មែរក្រោក នៅថ្ងៃទី ០៤ ខែ វិច្ឆកា ឆ្នាំ ២០១៩ នេះ បានបង្ហាញជំហររបស់គណបក្សខ្មែរក្រោក ពាក់ព័ន្ធនឹងស្ថានភាពនយោបាយ នាបច្ចុប្បន្ននេះ ថា
- រាល់ការសម្រេច និងការអនុម័ត្តទាំងឡាយណា ដែលអាចផ្ដល់ប៉ះពាល់ដល់ផលប្រយោជន៍ជាតិ អធិបតេយ្យភាព ទឹកដី និងផលប្រយោជន៍ប្រជាពលរដ្ឋ គឺខ្មែរក្រោក មិនគាំទ្រនោះទេ ។
- រាល់ចេតនាទាំងឡាយណា ដែលបង្ករអោយ អសន្តិសុខ ការផ្លាស់ប្ដូរក្រៅប្រព័ន្ធបោះឆ្នោត ការប៉ុនប៉ងបំផ្លាញជាតិ សាសនា ព្រះមហាក្សត្រ ការលូកដៃពីសំណាក់បរទេសជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង នៃព្រះរាជាណាចក្រកម្ពុជា គឺគណបក្សខ្មែរក្រោក មិនគាំទ្រនោះទេ ហេីយនឹងចូលរួមទប់ស្កាត់តាមដែលអាចធ្វេីបាន ។
គួរកត់សម្គាល់ដែរថា ការលើកឡើងបែបនេះ របស់គណបក្សខ្មែរក្រោក បន្ទាប់ពី រដ្ឋសភា នៃកម្ពុជា បានអនុម័តទាំងស្រុង លើសេចក្ដីព្រាងច្បាប់ ស្ដីពី សន្ធិសញ្ញាបំពេញបន្ថែមកំណត់ព្រំដែនរដ្ឋ ឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ ២០០៥ ដែលមានមតិយល់ឃើញផ្សេងៗគ្នា ជុំវិញ សេចក្ដីព្រាងច្បាប់ ស្ដីពី សន្ធិសញ្ញាបំពេញបន្ថែមខាងលើនេះ ហើយក៏ស្របពេលដែលសភាពការណ៍នយោបាយកម្ពុជា ហាក់កំពុងតែមានបញ្ហាប្រឈម ផងដែរ ជាពិសេសការប្រកាសរបស់លោក សម រង្ស៊ី ក្នុងការវិលចូលប្រទេសកម្ពុជា វីញ នាពេលខាងមុខនេះ ដោយរាជរដ្ឋាភិបាល ចាត់ទុក ការវិលចូលប្រទេសរបស់លោក សម រង្ស៊ី ជាចលនាក្បត់ជាតិ ចង់ផ្ដួលរលំរាជរដ្ឋាភិបាល ផងដែរ ៕ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!