សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ជាទេវី បានសុគតនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ វេលាម៉ោង១២៖៣០នាទី ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា
ក្រុមប្រឹក្សាធម្មនុញ្ញ បានចេញសេចក្តីជូនដំណឹងផ្លូវការ អំពីការសុគតរបស់ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ជាទេវី បានសុគតនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ វេលាម៉ោង១២៖៣០នាទី ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា។
ក្រុមប្រឹក្សាធម្មនុញ្ញ មានទុក្ខជាទម្ងន់ដោយសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ បានសុគតនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ វេលាម៉ោង១២៖៣០នាទី ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ។
តាមសេចក្ដីជូនដំណឹងរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បានអោយដឹងថា ព្រះសពសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី តម្កល់ធ្វើបុណ្យតាមព្រះបវេណី និងព្រះពុទ្ធសាសនានៅក្នុងវត្តបុទុមវតី រាជធានីភ្នំពេញ ។
ជាមួយគ្នានោះ បន្ទាប់ពីទទួលបានដំណឹង នៃការសុគតរបស់សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ វេលាម៉ោង១២៖៣០នាទី ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្វាយសារលិខិតជូន សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមព្រះបរមរាជានុញ្ញាត ចូលរួមរំលែកនូវព្រះមរណទុក្ខ ប្រកបដោយអនិច្ចលក្ខណធម៌ជ្រាលជ្រៅ ។
សូមជម្រាបជូនថា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ។ ព្រះអង្គជា ព្រះរៀមរួមព្រះមាតានៃសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ។ កាលនៅវ័យកុមារភាពទ្រង់បាន ហាត់រៀនរបាំព្រះរាជទ្រព្យផ្ទាល់ពីសម្ដេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ មុនីវង្សកុសមៈនារីរតន៍ សិរីវឌ្ឍនា ដែលជា ព្រះអយ្យការ (ជីដូន) នៅក្នុងព្រះបរមរាជវាំង រហូតចេះចាំ និងជាតួរឯក ផងដែរក្នុងការសម្ដែង នៅក្នុងទសវត្សរ៍៦០ ៕ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!