ពលរដ្ឋ ៨គ្រួសារប្ដឹងរដ្ឋបាលរាជធានីភ្នំពេញ ថា រំលោភដីពលរដ្ឋទៅពុះជាឡូតិ៍លក់ដោយខុសច្បាប់
ពលរដ្ឋ ៨គ្រួសារប្ដឹងរដ្ឋបាលរាជធានីភ្នំពេញ ថាជាអាជ្ញាធររដ្ឋ តែមករំលោភដីពលរដ្ឋទៅពុះជាឡូតិ៍លក់ ដោយមិនខ្លាចច្បាប់ ។
កាលពីថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាម ហ្គ័ង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានដឹកនាំក្រុមការងារ ដោយសហការជាមួយមន្ត្រី មកពីទីស្ដីការគណៈរដ្ឋមន្ត្រី ២រូប ដើម្បីចុះពិនិត្យការឈូសឆាយយកដីពលរដ្ឋ ពីសំណាក់រដ្ឋបាលរាជធានីភ្នំពេញ តបតាមពាក្យបណ្ដឹងរបស់ពលរដ្ឋ៨ គ្រួសារ ។
ប្រជាពលរដ្ឋ ៨ គ្រួសារនេះ បានប្ដឹង រដ្ឋបាលរាជធានីភ្នំពេញ ថា រំលោភការណែនាំរបស់ក្រសួងមហាផ្ទៃ និងរំលោភចំណាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លេីកគម្រោងខ្យល់ ដោយមកឈូសឆាយយកដីរបស់ពលរដ្ឋ ដែលរស់នៅជាយូមក រហូតពុះឡូតិ៍លក់អោយអ្នកដទៃ ។
លោក វឌ្ឍនាសាប៊ុង បានលើកឡើងថា ករណីនេះមុនឈានដល់ការចុះពិនិត្យជាក់ស្ដែង លោកបានពិនិត្យយ៉ាងល្អិតល្អន់អស់រយៈពេលមួយខែមកហេីយ និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ក្រោយបានចុះពិនិត្យជាក់ស្ដែងរួចមក និងមាននីតិវិធីបន្ត ដោយរៀបចំរបាយការណ៍ពិស្ដានៃលទ្ធផលអង្កេត ដើម្បីដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដេីម្បីអោយលោកបានជ្រាប និងមានវិធានការ លើករណីមួយនេះ ៕ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!