បាក់អគារនៅកែប៖ រកឃើញជនរងគ្រោះ២៥នាក់ហើយ ដោយ៧នាក់បានស្លាប់
មកដល់នាព្រឹកថ្ងៃទី៤ ខែមករានេះ សមត្ថកិច្ច និងក្រុមអ្នកជួយសង្គ្រោះ បានរកឃើញជនរងគ្រោះចំនួន ២៥នាក់ហើយ ដោយក្នុងនោះ ៧នាក់បានបាត់បង់ជីវិត ដោយសារការបាក់រលំអគារកម្ពស់ ៧ជាន់នៅក្រុងកែប ។
ចំពោះអ្នកនៅមានជីវិត សមត្ថកិច្ចបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ខណៈលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមទាំងថ្នាក់ដឹកនាំមួយចំនួនទៀតក្នុងជួររាជរដ្ឋាភិបាលបានទៅដល់កន្លែងបាក់អគារនោះ ដែលស្ថិតនៅក្បែរវត្តសមាធិ ។
សូមបញ្ជាក់ថា អគារកម្ពស់៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។ ជនរងគ្រោះប្រមាណ២០ ទៅ៣០នាក់ ដែលជាកម្មករសំណង់ ត្រូវបានគេសន្និដ្ឋានថា បានជាប់គាំងក្នុងគំនរអគារនេះ ៕
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!