បណ្តេញចេញ ជនជាតិចិនចំនួន ៦១នាក់ ចេញពីកម្ពុជា ពីបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍
នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ដោយមានការចង្អុលបង្ហាញពីលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអនុញ្ញាតឲ្យ ឧត្តមសេនីយ៍ទោ វឌ្ឍន: មង្គល ប្រធាននាយកដ្ឋានស៊ើប និងអនុវត្តន៍នីតិវិធី សហការជាមួយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ធ្វើការបណ្តេញចេញ ជនជាតិចិនចំនួន ៦១នាក់ (ស្រី ០៦នាក់) ។
លោកឧត្តមសេនីយ៍ទោ វឌ្ឍន: មង្គល ប្រធាននាយកដ្ឋាន បានឲ្យដឹងថា ជនសង្ស័យខាងលើ ទទួលមកពីនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាប់ពីបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ត្រូវបានបណ្តេញចេញតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ដោយហាមចូលព្រះរាជាណាចក្រកម្ពុជា រយៈពេល ០៣ឆ្នាំ ។
ការបណ្ដេញចេញនេះ ដោយមានយន្តហោះពិសេសចំនួន ០២គ្រឿង មកទទួលជនសង្ស័យ ហើយបែងចែកជា ០២ក្រុម ក្នុងនោះមាន៖ ក្រុមទី០១ ជើងហោះហើរលេខ MF ៨៨១០ ជនសង្ស័យចំនួន ២៦នាក់ ( ស្រី០៥នាក់) និងក្រុមទី០២ ជើងហោះហើរលេខ MU ៧០៤៤ ជនសង្ស័យចំនួន ៣៥នាក់ ( ស្រី០១នាក់ ) ព្រមទាំងមានការចូលរួម សហការពីសំណាក់ តំណាងស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយសមត្ថកិច្ចនគរបាល ពីប្រទេសចិនមកទទួល និងអមដំណើរទៅប្រទេសចិនវិញ ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!