ប្រតិភូក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំក្រុមចម្រុះ ច្រកទ្វារព្រំដែនអន្តរជាតិ កម្ពុជា-វៀតណាម លើកទី១ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម
នៅថ្ងៃទី៨-៩ ខែមករា ឆ្នាំ២០២០ គណៈប្រតិភូក្រសួងមហាផ្ទៃ ដែលដឹកនាំដោយ លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ស្តីពីកិច្ចប្រជុំក្រុមចម្រុះ ច្រកទ្វារព្រំដែនអន្តរជាតិ កម្ពុជា-វៀតណាម លើកទី១ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។
យោងទៅតាមស្មារតី នៃកិច្ចប្រជុំអភិវឌ្ឍន៍ខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម លើកទី៩ ឆ្នាំ២០១៧ និងលើកទី ១០ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ កន្លងមកនេះ គឺបង្កើតឲ្យមានក្រុមចម្រុះការងារច្រកទ្វារព្រំដែន នៃប្រទេសទាំងពីរ ដែលភាគីកម្ពុជា ដឹកនាំដោយ លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ហើយខាងភាគីវៀតណាម ដឹកនាំដោយលោក ឡេ ហ័រជុង អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម ។
ភាគីទាំងពីរ ក៏បានធ្វើការជាមួយគ្នា ប្រកបដោយការយកចិត្តទុកដាក់ ទាក់ទងទៅនឹងនិយមន័យច្រកទ្វារព្រំដែនផ្លូវគោក, ច្រកទ្វារព្រំដែនអន្តរជាតិ, ច្រកទ្វារព្រំដែនទ្វេភាគី, ច្រកទ្វារព្រំដែនតំបន់, សមត្ថកិច្ចនៅច្រកទ្វារព្រំដែន ខេត្តជាប់ព្រំដែន, តំបន់ព្រំដែន និងបានឯកភាពពីទិសដៅសំខាន់ៗមួយចំនួន របស់ក្រុមការងារចម្រុះច្រកទ្វារព្រំដែន កម្ពុជា-វៀតណាម ដែលត្រូវធ្វើពីពេលនេះ ដល់ខែមិថុនា ឆ្នាំ២០២០ បន្ទាប់មកនៅខែមិថុនា និងមានការប្រជុំនៅកម្ពុជាវិញម្តង។
ជាមួយគ្នានេះ លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានលើកឡើងថា ការកំណត់បញ្ជីឈ្មោះ ច្រកទ្វារព្រំដែនអន្តរជាតិ, ច្រកទ្វារព្រំដែនទ្វេភាគី, ច្រកទ្វារព្រំដែនតំបន់ នៅតាមខ្សែបន្ទាត់ព្រំដែនទាំងពីរ រួចមកភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!