ខេត្តស្វាយរៀង និងខេត្តឡុងអាន ប្រជុំពិភាក្សាការអនុវត្តភារកិច្ចរុករក ប្រមូលផ្ដុំអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅប្រទេសកម្ពុជា
នៅសាលប្រជុំសាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំពិភាក្សាការអនុវត្តភារកិច្ចរុករក ប្រមូលផ្ដុំអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅប្រទេសកម្ពុជា ជំហានទី១ដំណាក់កាលទី ១៩ (រដូវប្រាំង ២០១៩-២០២០)រវាងខេត្តស្វាយរៀង ប្រទេសកម្ពុជា និងខេត្តឡុងអាន ប្រទេសវៀតណាម។
ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីប្រតិភូនៃខេត្តទាំងពី ដែលភាគីកម្ពុជាដឹកនាំដោយ លោក រស់ ផារិទ្ធិ អភិបាលរងខេត្តស្វាយរៀង ចំណែកឯភាគីវៀតណាមដឹកនាំដោយលោក ផាម វ៉ាន់កាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តឡុងអាន ដោយនៅក្នុងកិច្ចប្រជុំនេះបានផ្ដោតជាសំខាន់លើការសហការអនុវត្តន៍ភារកិច្ចរុករក គាស់ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតនៅកម្ពុជា ជំហានទី១ ដំណាក់កាល ១៩ នៅរដូវប្រាំងឆ្នាំ ២០១៩ និង ២០២០ ជាបន្តទៀត នៅក្នុងទឹកដីខេត្តស្វាយរៀង ។
លោក រស់ ផារិទ្ធិ អភិបាលរងខេត្តស្វាយរៀង ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្តស្វាយរៀង និងអាជ្ញាធរស្រុក ឃុំ ភូមិ និងប្រជាពលរដ្ឋ នៅតែបន្តស្វាគមន៍ជានិច្ច ដើម្បីស្វែងរកអដ្ឋិធាតុវៀតណាមដែលបានស្លាប់នៅក្នុងសម័យសង្គ្រាមនៅប្រទេសកម្ពុជា ។
ក្នុងពេលនោះដែរ លោក ផាម វ៉ាន់កាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តឡុងអាន ក៏បានថ្លែងអំណរគុណដល់ការសហការ រយៈពេលកន្លងមករបស់អាជ្ញាធរខេត្តស្វាយរៀង ក្នុងការសហការស្វែងរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីធ្វើមាតុភូមិនិវត្តន៍៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!