ប្រតិភូគណបក្សយុវជនកម្ពុជា ស្នើសុំអញ្ជើញរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចូលប្រជុំបំភ្លឺ ចំពោះមុខឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់
ប្រតិភូគណបក្សយុវជនកម្ពុជា នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដាក់លិខិតជូន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើសុំអនុញ្ញាតអោយលោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមប្រជុំបំភ្លឺ និងធ្វើបទបង្ហាញអំពីសមិទ្ធផលការងាររបស់ក្រសួង ក្នុងក្រមខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់។
យោងតាមលិខិតមួយច្បាប់របស់អនុប្រធានប្រតិភូគណបក្សយុវជនកម្ពុជា នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក ហួន ធារិទ្ធ តាមរយៈលោក ឈឹម ផលវរុណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដើម្បីគោរពជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងគោលបំណង ស្នើសុំអញ្ជើញប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ដែលដឹកនាំដោយលោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចូលរួមប្រជុំបំភ្លឺ និងធ្វើការបង្ហាញអំពីសមិទ្ធផលការងារ ព្រមទាំងបញ្ហាប្រឈមមួយចំនួននៃប្រសិទ្ធភាពការងារក្នុងការអនុវត្តច្បាប់នៅក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!