ក្រសួងរ៉ែ និងថាមពល ដាក់ដេញថ្លៃអាជ្ញាប័ណ្ណរុករករ៉ែ ៨តំបន់ ក្នុងខេត្តចំនួន៥ របស់កម្ពុជា
ក្រសួងរ៉ែ និងថាមពល ដាក់ដេញថ្លៃអាជ្ញាប័ណ្ណរុករករ៉ែ ៨តំបន់ ក្នុងខេត្តចំនួន៥ របស់កម្ពុជា ។
ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីជូនដំណឹង ដោយប្រកាសដល់ក្រុមហ៊ុនជាតិ និងអន្តរជាតិ ដាក់ពាក្យប្រកួតប្រជែងជាសាធារណៈ សម្រាប់ទទួលបានអាជ្ញាប័ណ្ណស្វែងរុករក ចំពោះតំបន់សម្បទានស្វែងរុករករ៉ែ ចំនួន ៨តំបន់ ក្នុងខេត្តចំនួន៥ របស់កម្ពុជា ។
តំបន់សម្បទានស្វែងរុករករ៉ែ ដែលនឹងប្រកាសបើកទទួលពាក្យស្នើសុំ រួមមាន ៖
១. តំបន់សម្បទាន ស្ថិតនៅអូរកោងកាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
២. តំបន់សម្បទាន ស្ថិតនៅតំបន់ភ្នំនទោង ស្រុកជ័យសែន ខេត្តព្រះវិហារ
៣. តំបន់សម្បទាន ស្ថិតនៅភ្នំចាច ស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ
៤. តំបន់សម្បទាន ស្ថិតនៅតំបន់ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ
៥. តំបន់សម្បទាន នៅខ្វាវខាងកើត ឃុំខ្វាវ ខេត្តសៀមរាប និងឃុំស្រែយ៉ាង រណសិរ្ស ខេត្តព្រះវិហារ
៦. តំបន់សម្បទាន ស្ថិតនៅខ្វាវខាងលិច ឃុំខ្វាវ ឃុំតាសៀម និងឃុំស្វាយលើ ខេត្តសៀមរាប
៧. តំបន់សម្បទាន ស្ថិតនៅព្រែកទ្រូង ស្រកកែវសីមា ខេត្តមណ្ឌលគិរី
៨. តំបន់សម្បទាន ស្ថិតនៅអូរខ្ទង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!