អ្នកវិនិយោគិន និងជាអ្នកបើកយន្តហោះ ជនជាជាតិបារាំង មានបំណងចង់មកវិនិយោគទុនលើវិស័យអាកាសចរនៅខេត្តបាត់ដំបង
លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលសម្តែងការគួរសមជាមួយលោក Emmanuel DIAS អ្នកគ្រប់គ្រងទូទៅ របស់គម្រោង Airaviata(AAT) Cambodia Regional Airlines Company នៅសាលាខេត្តបាត់ដំបង។
ជំនួបពិភាក្សានេះ លោក Emmanuel DIAS អ្នកគ្រប់គ្រងទូទៅរបស់គម្រោង Airaviata(AAT) បានធ្វើបទបង្ហាញអំពីគម្រោងជូនលោកអភិបាលខេត្ត ហើយលោកមានបំណងមកវិនិយាគលើវិស័យអាកាសចរដឹកអ្នដំណើរដោយការហោះហើរជើងក្នុងស្រុក និងយន្តហោះប្រភេទខ្នាតតូច ។ លោកបន្តថា នេះក៏ជាការជួយជំរុញឲ្យវិស័យទេសចរណ៍ ក៏ដូចអ្នកទេសចរណ៍មកកាន់តែច្រើន ក្នុងខេត្តបាត់ដំបង ផងដែរ ។
លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានស្វាគមន៍ និងគាំទ្រចំពោះគម្រោងចង់វិនិយោគលើវិស័យនេះ ក៏ដូចជាធ្វើឲ្យព្រលានយន្តហោះខេត្តបាត់ដំបង មានដំណើរការឡើងវិញ។
លោកអភិបាលខេត្ត បានបន្តទៀតថា បើគម្រោងនេះទទួលបានជោគជ័យ គឺងាយស្រួលដល់អ្នកធ្វើដំណើរ ជាពិសេស គឺភ្ញៀវទេសចរណ៍ដែលធ្វើដំណើរបានលឿនទៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!