រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជីវភាព និងការអភិវឌ្ឍនៅក្រុងកោះរ៉ុង
លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ រួមជាមួយលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជីវភាព និងការអភិវឌ្ឍនៅក្រុងកោះរ៉ុង ។
ក្នុងដំណើរចុះពិនិត្យនេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីបរិស្ថាន ក៏បានដឹកនាំវេទិកាសាធារណៈ ដែលមានការចូលរួមពីប្រជាពលរដ្ឋ មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ប្រមាណ២៨៥ នាក់ ក្នុងការលើកឡើងបញ្ហាប្រឈម និងសំណូមពរនានា សំណាក់អាជ្ញាធរ និងប្រជាពលរដ្ឋ នៅក្រុងកោះរ៉ុង ។
ជាការឆ្លើយតប រាល់ការលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរនានា នៅក្នុងមូលដ្ឋានក្រុងកោះរ៉ុង នេះ លោករដ្ឋមន្រ្តី សាយ សំអាល់ បានលើកឡើងនៅចំនុចសំខាន់មួយចំនួន ដូចខាងក្រោម ៖
- ទទួលយកនូវករណីទំនាក់ដីធ្លី បញ្ហាកម្មសិទ្ឋិដីធ្លី ដើម្បីដោះស្រាយជាមួយស្ថាប័នពាក់ព័ន្ធ
- បានដោះស្រាយសំណូមពរ និងយន្តការគ្រប់គ្រងបញ្ហាសំរាម ការផ្តល់មធ្យោបាយដឹកជញ្ជូន និងឡដុតសំរាមបន្ថែម នៅលើក្រុងកោះរ៉ុង
- បំផុសចលនាចូលរួមថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិ
- ជំរុញដល់ការរៀបចំផែនការមេអភិវឌ្ឍន៍ក្រុងជាមួយស្ថាប័នពាក់ព័ន្ធ
- ការពង្រឹងភូមិឃុំសុវត្ថិភាព នៅក្នុងមូលដ្ឋាន ជាពិសេសសម្រាប់ភ្ញៀវទេសចរ ៕
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!