រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទូតអាមេរិក ចុះហត្ថលេខាប្រគល់ និងទទួលថវិកាមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក សម្រាប់គម្រោង «អភិរក្សវត្ថុជាតិពន្ធុ នាសតវត្សទី២០ ដំណាក់កាលទី២»
ពិធីចុះហត្ថលេខា ប្រគល់ និងទទួលថវិកាមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក សម្រាប់គម្រោង «អភិរក្សវត្ថុជាតិពន្ធុ នាសតវត្សទី២០ ដំណាក់កាលទី២» ។
នៅថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២០២ ម្សិលមិញនេះ នៅសារមន្ទីរទួលស្លែង លោក ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានចុះហត្ថលេខាប្រគល់ និងទទួលថវិកា ដែលជាជំនួយនៃមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លើកិច្ចការ «អភិរក្សវត្ថុជាតិពន្ធុ នាសតវត្សទី២០ ក្នុងដំណាក់កាលទី២»។
ក្នុងគម្រោងនេះ គឺផ្តោតសំខាន់ទៅលើការអភិរក្សវាយនភណ្ឌ នៅសារមន្ទីរទួលស្លែង ដែលជាតឹកតាងប្រវត្តិសាស្រ្តសម្រាប់បម្រើដល់សាធារណជនធ្វើការសិក្សាឈ្វេងយល់អំពីអំពើឧក្រិដ្ឋកម្មដ៏ឃោឃៅ ដែលរបបខ្មែរក្រហមបានប្រព្រឹត្តមកលើប្រជាជនកម្ពុជារាប់លាននាក់ ក្នុងអំឡុងឆ្នាំ ១៩៧៥ - ១៩៧៩ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!