លោកស្រី ម៉ែន សំអន បានផ្តល់អនុសាសន៍ដល់លោក លោកស្រី ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ២៥ រាជធានី-ខេត្ត ក្នុងការពង្រឹងរបៀបរបបការងារ
លោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំជាមួយប្រធានមន្ទីរ ២៥ រាជធានី-ខេត្ត ចំណុះឲ្យក្រសួង ស្តីពីការពង្រឹងរបៀបរបបការងារ នាព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារសុខាភ្នំពេញ មុននឹងចាប់ផ្តើមបើកសន្និបាតបូកសរុបលទ្ធផលឆ្នាំ ២០១៩ និងលើកទិសដៅអនុវត្តន៍បន្តឆ្នាំ ២០២០ របស់ក្រសួង ។
ថ្លែងក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន បានអបអរសាទរចំពោះលទ្ធផលដែលគ្រប់មន្ទីរក្រោមឱវាទសម្រេចលទ្ធផលបានតាមផែនការដែលក្រសួងបានដាក់ឲ្យអនុវត្តន៍ ។
ជាមួយគ្នានោះ លោកស្រី ម៉ែន សំអន បានគូសបញ្ជាក់ដែរថា ឆ្លងកាត់តាមរយៈ ការទទួលបានជោគជ័យនៃការធ្វើការចុះអង្កេតស្រាវជ្រាវបណ្តឹងចំនួន ២ខេត្ត គឺនៅខេត្តព្រះសីហនុ និងនៅខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានទទួលបានចំណារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការចុះអនុវត្តន៍ គឺទទួលបានលទ្ធផលគួរជាទីមោទនៈ ក្រោមការសម្របសម្រួលដោយឈរលើគោលនយោបាយឈ្នះ ឈ្នះ ដោយបានបញ្ចប់ទំនាស់បានទាំងពីរករណីនេះ ។
លោកស្រីរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើរឲ្យប្រធានមន្ទីរទាំងអស់ត្រូវ ៖
- ពង្រឹងកិច្ចសហប្រតិបត្តិការរវាងមន្ទីរ និងគណៈអភិបាលខេត្ត ក៏ដូចជាមន្ទីរនានានៅក្នុងខេត្ត ផងដែរ។
- គ្រប់ប្រធានមន្ទីរទាំងអស់ត្រូវធ្វើការងារដោយប្រយ័ត្នប្រយែង ដោយស្មារតីទទួលខុសត្រូវខ្ពស់។
- ក្នុងនាមជាមន្ត្រីរាជការត្រូវពង្រឹងសម្តភាពផ្ទាល់ខ្លួនបន្តែមទៀត ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស ក្នុងនាមជាសេនាធិការឲ្យគណៈអភិបាលខេត្ត និងក្រសួង។
- អនុវត្តន៍តាមផែនការ គោលការណ៍ និងការណែនាំរបស់គណៈអភិបាលខេត្ត ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!