អភិបាលស្រុកបន្ទាយស្រី ៖ យុទ្ធនាការ ផ្ទះ ១ អំពូល១ ចាប់ផ្ដើមដំណាក់កាលសាកល្បង សម្រេចបាន ៦០ % ហើយ
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ចុះពិនិត្យការងារតម្លើងអំពូលសូឡាស្វ័យប្រវត្តិជូនតាមផ្ទះនីមួយៗនៅក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយសម្រេចបាន ៦០%ហើយ ។
យោងតាមលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានលើកឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ថា ការងារតម្លើងអំពូលសូឡាស្វ័យប្រវត្តិជូនតាមផ្ទះនីមួយៗបានចាប់ផ្ដើមដំណាក់កាលសាកល្បង ដោយបានតម្លើងអំពូលនៅក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមកដល់ពេលនេះ សម្រេចបាន ៦០ % ហើយ ។
ជាមួយគ្នានោះ ក្រុមការងារក៏កំពុងតែសស្រាក់សស្រាំរួសរាន់បញ្ចប់ការបំពាក់អំពូលសូឡាតាមផ្ទះជូនប្រជាពលរដ្ឋនៅក្នុងភូមិគំរូមួយនេះ អោយបានមុនដំណាច់ខែមករា តាមផែនការកំណត់ ផងដែរ ។
លោក ឃឹម ហ្វីណង់ បានគូសបញ្ជាក់ដែរថា ក្នុងការងារតម្លើងអំពូលសូឡានេះ ក៏មានការចូលរួម និងភាពជាម្ចាស់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិព្រះដាក់ ផងដែរ ដោយមានការចូលរួមគាំទ្រពីសំណាក់អ្នកភូមិ តាមរយៈការជួយជីករណ្តៅបង្គោលទម្រអំពូល កាប់មែកឈើដែលបាំងពន្លឺថ្ងៃ និងមានផ្ទះបលរដ្ឋមួយចំនួនធំ បានថែមទាំងចេញចំណាយថ្លៃសុីម៉ង់ត៍ ថ្មល្អិត និងខ្សាច់សម្រាប់ចាក់ការពារជើងអំពូលដោយខ្លួនឯងទៀតផង ខណៈក្នុងដំណាក់សាកល្បងនេះ ពលរដ្ឋមិនត្រូវបានតម្រូវអោយចូលរួមអ្វីនោះឡើយ។
លោកអភិបាលស្រុករូបនេះ បានអរគុណដល់អ្នកភូមិព្រះដាក់ ចំពោះស្មារតីចូលរួម ស្រលាញ់ប្រយោជន៍រួម និងមានភាពស្រុះគ្នាជាសហគមន៍ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!