សង្គមស៊ីវ រិះគន់គម្រោងសាងសង់ទីក្រុងរណបជ្រោយចង្វា
សាលារាជធានីភ្នំពេញ និងចេញគម្រោង ការអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វា ក្នុងនោះកាត់ដីប្រជាពលរដ្ឋ ៥០ % ដើម្បីជាប្រយោជន៍សាធារណៈ។ ក្រៅពីនេះ មួយផ្នែកជួលអោយក្រុម ហ៊ុន ម្ចាស់វិនិយោគ ដើម្បីយកកំរៃនោះ ទៅជួយដល់ការអភិវឌ្ឍន៍ រាជធានីភ្នំពេញ និងមួយផ្នែកទៀត ទុកអោយប្រជាពលរដ្ឋដែលជាម្ចាស់។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានថ្លែងទៅកាន់ប្រជាពលរដ្ឋនៅក្នុងកិច្ចប្រជុំអំពីក្បាលដីក្រៅមួលដ្ឋានក្នុងតំបន់អភវិឌ្ឍន៍ទីក្រុងរណបជ្រោយចង្វា កាល់ពីថ្ងៃទី២៧ ខែឧសភាឆ្នាំ ២០១៥ កន្លងទៅនេះថា បើនៅច្របូកច្របល់គ្នារវាងអ្នកកាន់កាប់ដីរដ្ឋនិងឯកជន គឺមានការពិបាកដោះស្រាយ។ លោកក៏បានលើកគម្រោងដែលជាដំណោះស្រាយជំហ៊ានតំបូងរបស់សាលារាជធានីភ្នំពេញ យ៉ាងដូច្នេះថា៖
លោក សៀ ភារម្យ ប្រធានក្រុមការងារពិសេស សិទ្ធិលំនៅដ្ឋាន យល់ឃើញថាដើម្បីពន្លឿនដល់ការអភីវឌ្ឍន៍ប្រទេសជាតិ សាលារាជធានីភ្នំពេញគួតែផ្តល់សំណង សមរម្យដល់ប្រជាពលរដ្ឋដែលរងការប៉ះពាល់។ លោកបន្តថាប្រជា ជាពលរដ្ឋជាអ្នកខាតបង់ធំនៅពេលដែល ចំណាយលុយទិញដី ទុកតាំងពីយូរ នៅពេលដីមានតំលៃត្រូវអាជ្ញាធរ រឹបអូស ធ្វើអោយជីវភាពប្រជាពលរដ្ឋកាន់តែក្រីក្រ។
លោក អ៊ូ វីរៈ ស្ថាបនិកវេទិការអណាគតបានអោយដឹងថាគម្រោង របស់សាលារាជធានីភ្នំពេញ នេះគឺ ជាគំរោងបោកប្រាស់។ លោកបញ្ជាក់ថា រដ្ឋពុំមានសិទ្ធិក្នុងការយកដីប្រជាពលរដ្ឋទៅជួលនោះទេ។ លោកយល់ថា គម្រោងនេះគឺមិនច្បាសលាស់ ដែលមានពាក់ព័ន្ធទៅនឹងអំពើពុករលួយនៅពីក្រោយខ្នង នៃការអភិវឌ្ឍន៍នេះ។
កន្លងមកការអភិវឌ្ឍន៍របស់អាជ្ញាធររាជធានីភ្នំពេញត្រូវបានគេមើលឃើញថាតែង មានការមិនពេញចិត្តពីប្រជាពលរដ្ឋនៅ នឹងកន្លែង ដូចជាការបណ្តេញចេញ ពុំមានសំណងសមរម្យជាដើម ហើយការអភិវន្ឍន៍ និងជំលោះ នៅអូសបន្លាយជាច្រើនឆ្នាំ ដែលពុំមានការដោះស្រាយ។ ជាក់ស្តែង នៅតំបន់ជ្រោយចង្វាដែលត្រូវអភិវឌ្ឍន៍ជាទីក្រុងរណបនេះ សង្គមស៊ីវិល ព្រួយបារម្ភថា ប្រជាពលរដ្ឋដែលមានដីច្រើននោះប្រឈម និងការខាតបង់ច្រើន បើយោងតាមគម្រោងរបស់ សលារាជធានីភ្នំពេញនេះ៕
ដោយ៖ ហ៊ាង រដ្ឋធានី E-mail: heang.ratheany@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!