ក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើគម្រោងផែនការសកម្មភាពរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ឆ្នាំ២០២០-២០២៣ និងគម្រោងថវិកាមេ ឆ្នាំ២០២០-២០២៣
ក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៤ អាណត្តិទី៣ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើគម្រោងផែនការសកម្មភាពរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ឆ្នាំ២០២០-២០២៣ និងគម្រោងថវិកាមេ ឆ្នាំ២០២០-២០២៣ ។
នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤ អាណត្តិទី៣ ដែលមានការចូលរួមពីលោក ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាល ស.អ.ក និងជាប្រធានអង្គប្រជុំ ។
ក្នុងកិច្ចប្រជុំនេះ មានរបៀបវារៈសំខាន់ៗចំនួនបី ដែលក្រុមប្រឹក្សាភិបាលបានចូលរួមពិនិត្យ ពិភាក្សា និងអនុម័តទៅលើកំណត់ហេតុប្រជុំក្រុមប្រឹក្សាភិបាល លើកទី៣ គម្រោងផែនការសកម្មភាពរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ឆ្នាំ២០២០-២០២៣ និងគម្រោងថវិកាមេ ឆ្នាំ២០២០-២០២៣ ។
ជាលទ្ធផល កិច្ចប្រជុំបានសម្រេច ដូចតទៅ ៖
១. គម្រោងផែនការថវិកាមេ ឆ្នាំ២០២០-២០២៣០ បានកំណត់ និងកែសម្រួលកញ្ចប់ថវិកាចំណាយ ដោយកំណត់ការចំណាយផ្នែករដ្ឋបាលត្រឹមចំនួន ៣០% និងផ្នែកគម្រោង កម្មវិធីសកម្មភាពចំនួន ៧០% (បោះឆ្នោតគាំទ្រដោយសម្លេង១០០%នៃក្រុមប្រឹក្សាភិបាល ២១រូប មានវត្តមានក្នុងកិច្ចប្រជុំ)
២. ការផ្តល់ធាតុចូលសំខាន់ៗ លើផែនការសកម្មភាព ហើយត្រូវស្វែងរកទីប្រឹក្សាបច្ចេកទេសលើការរៀបចំផែនការបន្ថែមនៅពេលអនាគត (បោះឆ្នោតគាំទ្រដោយ សម្លេង១០០%នៃក្រុមប្រឹក្សាភិបាល២១រូប មានវត្តមានក្នុងកិច្ចប្រជុំ)
៣.កិច្ចប្រជុំក៏បានលើកនូវយន្តការទីផ្សារជាមួយប្រទេសចិន ដោយតាមរូបមន្តប្រទេសថៃ តែមានមតិពីសមាជិកមូយចំនួនសុំអោយប្រការប្រជុំជាមួយក្រុមហ៊ុនធំៗជាមុនសិន មុនសម្រេចយកយន្តការបែបណា ។ កិច្ចប្រជុំត្រូវធ្វើឡើងអោយបានឆាប់បន្ទាប់ពីចូលឆ្នាំចិនហើយ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!