ក្រសួងមហាផ្ទៃ នឹងបន្ដរៀបចំកិច្ចពិគ្រោះយោបល់ លើសំណើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃទី ១០ ខែ កុម្ភៈ
ក្រសួងមហាផ្ទៃ នឹងបន្ដរៀបចំកិច្ចពិគ្រោះយោបល់ លើសំណើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បានអោយដឹងថា ក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល នឹងបន្តរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងអង្គការសង្គមស៊ីវិល ដើម្បីពិនិត្យ និងពិភាក្សាលើខ្លឹមសារសំខាន់ៗ ពាក់ព័ន្ធការស្នើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល របស់អង្គការសង្គមស៊ីវិល។
ក្នុងសេចក្ដីប្រកាសព័ត៌មាននេះ បានបញ្ជាក់ដែរថា កិច្ចប្រជុំបន្ត ដើម្បីពិគ្រោះយោបល់នេះ នឹងត្រូវរៀបចំឡើង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៨និង៣០ នាទីព្រឹក នៅសាលប្រជុំ អគារ S ទីស្តីការក្រសួងមហាផ្ទៃ ៕
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!