រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង ២៥ ដើម្បីបម្រើការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនពលរដ្ឋ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង ២៥ ដើម្បីបម្រើការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនពលរដ្ឋ ។
នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចូលរួមក្នុងពិធីប្រគល់រថយន្ដ ជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ទាំង២៥ ដោយក្នុងមួយស្នងការដ្ឋាន ទទួលបានមួយគ្រឿង។
ក្នុងពិធីនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រធាននាយកដ្ឋាន ស្នងការរាជធានី-ខេត្ដ និងមន្ដ្រីនគរបាលពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ ។
សូមជម្រាបជូនថា រថយន្ដជាអំណោយរបស់លោក ស ខេង ដែលត្រូវប្រគល់ជូនស្នងការរាជធានី-ខេត្ត គឺដើម្បីយកទៅបម្រើការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!