អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀនដោយខុសច្បាប់ នៅសង្កាត់ជ្រោយចង្វារ
អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀនដោយខុសច្បាប់ ។
នៅថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ១៦:៤៥ នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ បានចុះបង្រ្កាបករណីជួញដូរ និងចែកចាយគ្រឿងញៀនដោយខុសច្បាប់ នៅក្បែរវិហារឯករង្សី ក្រុម១ ភូមិ ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយចាប់បានជនសង្ស័យចំនួន ០៣ នាក់ ព្រមទាំងដកហូតបានថ្នាំក្រាមពណ៌ស ០៩ កញ្ចប់ធំ និង១៥ កញ្ចប់តូច ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!