រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីក្រសួងការបទេសជប៉ុន នៅទីក្រុងតូក្យូ
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីក្រសួងការបទេសជប៉ុន ។
ក្នុងឱកាសដឹកនាំគណៈប្រតិភូបំពេញការងារនៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក NAKAYAMA Norihiro អនុរដ្ឋមន្ត្រីក្រសួងការទេសជប៉ុន ដោយភាគីទាំងពីរ ពិភាក្សាលើកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ ការជួសជុលប្រាង្គប្រាសាទបុរាណក្នុងរមណីយដ្ឋានអង្គរ និងការបណ្តុះបណ្តាលធនធានមនុស្ស ជាដើម ។
ក្នុងជំនួបនោះ ភាគីទាំងពីរ បានប្ដេជ្ញាបង្រឹង និងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ឱ្យកាន់តែមានភាពខ្លាំងក្លាជាងមុន ព្រមទាំងបង្កើតនូវបរិយាកាសយ៉ាងល្អប្រសើរដើម្បីលើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍រវាងគ្នា និងគ្នាទៅ លើកិច្ចការវប្បធម៌ និងអនុវត្តន៍នូវគម្រោងអភិរក្សប្រាង្គប្រាសាទបុរាណខ្មែរនៅរមណីយដ្ឋានអង្គរ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!