លោក អ៊ិត សំហេង ដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំជាន់ខ្ពស់ ស្តីពី កិច្ចសន្ទនាសង្គមសម្រាប់ការងារនាពេលអនាគតកាន់តែប្រសើរ នៅទីក្រុងប៉ារីស ប្រទេសបារាំង
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំជាន់ខ្ពស់ ស្តីពី កិច្ចសន្ទនាសង្គមសម្រាប់ការងារនាពេលអនាគតកាន់តែប្រសើរ ដែលរៀបចំដោយដៃគូកិច្ចព្រមព្រៀងសាកល ប្រទេសបារំាង នៅទីស្នាក់ការអង្គការ OECD ទីក្រុងប៉ារីស ប្រទេសបារំាង នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០។
ក្នុងកិច្ចប្រជុំនេះ មានការចូលរួមបើកពីសំណាក់លោក ស្តេហ្វាន ទ្បហ្វវិន (Stefan Lofven) នាយករដ្ឋមន្ត្រីនៃប្រទេសស៊ុយអែត និងមានការថ្លែងសុន្ទរកថាដោយលោកស្រី អាន់ណា ហាល់ប៊ឺក (Anna Hallberg) រដ្ឋមន្ត្រីពាណិជ្ជកម្មបរទេសនៃប្រទេសស៊ុយអែត លោក ហ្គាយ រ៉ាយឌឺរ (Guy Ryder) អគ្គនាយកអង្គការអន្តរជាតិខាងការងារ និងលោក អែនជែល ហ្គូរៀ (Angel Gurria) អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD)។
សន្និសីទនេះ គឺជាវេទិកាមួយសម្រាប់ដៃគូនៃកិច្ចព្រមព្រៀងសាកល ដើម្បីចែករំលែកគំនិត បញ្ហាប្រឈម ដំណោះស្រាយ ឧត្តមមានុវត្តន៍ និងបទពិសោធល្អៗ ក៍ដូចជាគោលនយោបាយនានាពាក់ព័ន្ធនឹងការអនុវត្តកិច្ចសន្ទនាសង្គមដើម្បីលើកកម្ពស់ការងារសមរម្យ និងកំណើនប្រកបដោយបរិយាប័ន្ន និងដើម្បីចូលរួមដោះស្រាយនូវរាល់បញ្ហាប្រឈមថ្មីៗក្នុងទីផ្សារការងារ នាពេលអនាគត៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!