ក្រសួងធនធានទឹក ជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០
ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។
ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុ ជាប់ជាបន្ត សង្កេតឃើថា កម្រិតសម្ពាធទាបខ្សោយ បាននឹងកំពុងគ្របដណ្តប់លើកម្ពុជា ដែលស្ថានភាពបែបនេះ ធ្វើឲ្យ៖
១. តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
- សីតុណ្ហភាពអប្បបរមា មានពី១៩-២២ អង្សាសេ
- សីតុណ្ហភាពអតិបរមា មានពី៣១-៣៣ អង្សាសេ
២. តំបន់វាលទំនាបកណ្តាល
- សីតុណ្ហភាពអប្បបរមា មានពី២៤-២៦ អង្សាសេ
- សីតុណ្ហភាពអតិបរមា មានពី៣២-៣៤ អង្សាសេ
នៅថ្ងៃទី១២-១៣ ខែកុម្ភៈ ផ្នែកខ្លះនៃរាជធានី-ខេត្តនៃតំបន់វាលទំនាបភាគខាងក្រោម និងខេត្តនៅភាគខាងកើតជាប់នឹងប្រទេសវៀតណាម នឹងអាចមានភ្លៀងខ្សោយ ។
៣៖ តំបន់មាត់សមុទ្រ៖
- សីតុណ្ហភាពអប្បបរមា មានពី២៤-២៦ អង្សាសេ
- សីតុណ្ហភាពអតិបរមា មានពី៣១-៣៣ អង្សាសេ
នៅថ្ងៃទី១២-១៥ ខែកុម្ភៈ ផ្នែកមួយចំនួននៃរាជធានី-ខេត្តនៅតំបន់មាតុសមុទ្រ នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម៕
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!