ក្រសួងកិច្ចការនារី លើកឡើងថា ការអភិវឌ្ឍសហគ្រិនភាពរបស់ស្រ្តី គឺអាទិភាពរបស់ក្រសួងកិច្ចការនារី និងនៅក្នុងផែនការយុទ្ធសាស្រ្តនារីរតនៈទី៥ ឆ្នាំ២០១៩-២០២៣
ក្រសួងកិច្ចការនារី លើកឡើងថា ការអភិវឌ្ឍសហគ្រិនភាពរបស់ស្រ្តី គឺអាទិភាពរបស់ក្រសួងកិច្ចការនារី និងនៅក្នុងផែនការយុទ្ធសាស្រ្តនារីរតនៈទី៥ ឆ្នាំ២០១៩-២០២៣ ។
នៅថ្ងៃទី១១-១៣ ខែកុម្ភៈ ឆ្នាំ២០២០ នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពី ការអភិវឌ្ឍសហគ្រិនភាពរបស់ស្រ្តី ដល់មន្រ្តីក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តីទាំង៧ខេត្ត រួមមាន (ខេត្តកំពង់ធំ កំពង់ឆ្នាំង សៀមរាប បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងឧត្តរមានជ័យ) សរុប៤៦នាក់ (ស្រី៤១នាក់) ក្រោមវត្តមានចូលរួមរបស់លោកស្រី ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារី ។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងសមត្ថភាព និងមុខងារដល់មន្រ្តីមន្ទីរកិច្ចការនារី និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី ក្នុងការគាំទ្រដល់ស្រ្តីនៅសហគមន៍ លើការអភិវឌ្ឍសហគ្រិនភាព ជាពិសេសលើការបណ្តុះបណ្ដាល និងអភិវឌ្ឍគំនិតសហគ្រិនភាព និងការប្រកបអាជីវកម្មដោយភាពឆ្នៃប្រឌិត ។
លោកស្រី ច័ន្ទ សូរីយ៍ បានលើកឡើងថា ការអភិវឌ្ឍសហគ្រិនភាពរបស់ស្រ្តី គឺអាទិភាពរបស់ក្រសួងកិច្ចការនារី និងស្ថិតនៅក្នុងផែនការយុទ្ធសាស្រ្តនារីរតនៈទី៥ ឆ្នាំ២០១៩-២០២៣ ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!