អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រជុំពិនិត្យលើសេចក្ដីព្រាងវិសោធនកម្មច្បាប់ ស្ដីពីអន្តោប្រវេសន៍ នៃកម្ពុជា ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រជុំពិនិត្យលើសេចក្ដីព្រាងវិសោធនកម្មច្បាប់ ស្ដីពីអន្តោប្រវេសន៍ នៃកម្ពុជា ។
នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ សេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ក្នុងកិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អគ្គនាយករងអន្តោប្រវេសន៍ ប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្រ្ដីពាក់ព័ន្ធមួយចំនួនទៀត ។
ច្បាប់នេះមានគោលបំណង ធានាការគ្រប់គ្រងជនបរទេសគ្រប់រូប នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមានគោលដៅកំណត់វិធាន លក្ខខណ្ឌសម្រាប់អនុវត្តន៍ចំពោះជនបរទេស ចូល-ចេញ ឆ្លងកាត់ និងស្នាក់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា និងត្រូវអនុវត្តចំពោះជនបរទេសគ្រប់រូប លើកលែងតែក្នុងករណី ដែលត្រូវអនុវត្តតាមវិធាន នៃច្បាប់អន្តរជាតិ ដែលព្រះរាជាណាចក្រកម្ពុជា ជាភាគីហត្ថលេខី ទោះបីជាជននោះ បានចូលមកតាំងលំនៅ មុនពេលដែលច្បាប់នេះចូលជាធរមានហើយក៏ដោយ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!