ថ្ងៃស្អែក អ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នឹងធ្វើសន្និសីទកាសែត បង្ហាញអំពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួង
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច» នៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២០ ។
បើតាមសេចក្ដីជូនដំណឹងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអោយដឹងថា នៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២០ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច» ដែលប្រព្រឹត្តទៅនៅវេលាម៉ោង ៩:៣០ នាទីព្រឹក ជាន់ផ្ទាល់ដី សាលប្រជុំ B នាទីស្ដីការគណៈរដ្ឋមន្ត្រី ។
សេចក្ដីជូនដំណឹង បានអោយដែរថា សន្និសីទសារព័ត៌មាននេះ មានគោលបំណង បង្ហាញអោយសាធារណៈជនបានយល់ច្បាស់ ពីសកម្មភាព សមិទ្ធិផល និងការងារបន្ត របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងទិសដៅស្នូល ជម្រុញការអនុវត្តគោលនយោបាយអភិបាលកិច្ចល្អ អោយកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល ។
វាគ្មិនចូលរួម លោក ណុប ចាន់ណារិន អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!