ក្រសួងស្ថាប័ន ៦ ជ្រើសរើសនិសិ្សត និងមន្ដ្រីរាជការស៊ីវិល សម្រាប់ផែនការក្របខណ្ឌឆ្នាំ២០២០
ក្រសួងមុខងារសាធារណៈ បានចេញសេចក្តីជូនដំណឹង ស្ដីពីការប្រឡងប្រជែងជ្រើសរើសនិសិ្សត និងមន្ដ្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងក្រសួងស្ថាប័នចំនួន ៦ សម្រាប់ផែនការក្របខណ្ឌឆ្នាំ២០២០។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ បានអោយដឹងថា ក្រសួង-ស្ថាប័នចំនួន៦ ប្រកាសជ្រើសរើសនិសិ្សត និងមន្ដ្រីរាជការស៊ីវិល ឲ្យចូលបម្រើការងារ ចំនួន ២២២កន្លែង សម្រាប់ឆ្នាំ២០២០ ដោយក្រសួងស្ថាប័ន ទាំង ៦ នេះ រួមមាន ៖
១. ក្របខណ្ឌក្រសួងមុខងារសាធារណៈ ចំនួន ០៨កន្លែង
២. ក្របខណ្ឌក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ចំនួន ០៥កន្លែង
៣. ក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន ១៣៣កន្លែង
៤. ក្របខណ្ឌក្រសួងពាណិជ្ជកម្ម ចំនួន ៣៦កន្លែង
៥. ក្របខណ្ឌក្រសួងធនធានទឹក និងឧតុនិយម ចំនួន ២៨កន្លែង
៦. ក្របខណ្ឌរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ចំនួន ១២កន្លែង
សេចក្ដីជូនដំណឹង បញ្ជាក់ថា កាលបរិច្ឆេទលក់ និងទទួលពាក្យសុំចុះឈ្មោះប្រឡង ចាប់ពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០រៀងរាល់ម៉ោងធ្វើការ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!