(ភ្នំពេញ)
ថ្ងៃ សុក្រ ទី ២៧ ខែ មករា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,055,987
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

គណបក្សសង្គ្រោះជាតិ នឹងចុះទៅពិនិត្យ ករណីវៀតណាមជីកស្រះចូលខេត្តរតនគិរី

  • VOY News
  • ពុធ , ០៣ , មិថុនា , ២០១៥ - ១៣:៥៨
  • ព័ត៌មានជាតិ
  • Comments

តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ គ្រោងនឹងចុះទៅត្រួតពិនិត្យ មើលទីតាំងដែលវៀតណាម ជីកស្រះចំនួន៥ នៅមូលដ្ឋានភូមិលំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ក្រោយពីទទួល​បានពាក្យប​ណ្តឹង ពី ប្រជាពលរដ្ឋ ពីការរំលោភបូរណភាពទឹកដី ពីសំណាក់វៀតណាមមកលើកម្ពុជា។ តំណាងរាស្ត្ររូបនេះ អះអាងថា នឹងស្នើទៅកាន់ស្ថាប័​នពាក់ព័ន្ធ និងរដ្ឋាភិបាលឲ្យមានចំណាត់ការក្នុងករណីវៀតណាមរំលោភជីកស្រះនេះ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ រស់នៅទីតាំងដែលវៀតណាមជីកស្រះនោះ តំណាងរាស្រ្តគណ​បក្ស​សង្គ្រោះជាតិ ប្រតិភូ និងមន្ត្រីថ្នាក់ខេត្តមួយចំនួន នឹងធ្វើការចុះទៅស្រាវជ្រាវត្រួតពិនិត្យ ព្រំដែនកម្ពុជា និងវៀតណាម នៅខេត្តរតនគិរីនៅថ្ងៃ ទី ០៧ ដល់ថ្ងៃទី ០៩ ខែមិថុនាខាងមុខនេះ។

លោក ម៉ៅ មុនីវណ្ណ បានអោយវិទ្យុសំឡេងយុវជន វីអូវ៉ាយ នៅព្រឹកថ្ងៃទី ៣ មិថុនានេះថា ការគ្រោងចុះ​ទៅត្រួត​ពិនិត្យនេះ​ គឺដើម្បីអោយដឹងជាក់លាក់ជុំវិញករណីនេះ អោយបានជាក់ស្តែង។ លោកបញ្ជាក់ថា បូរណភាព​ទឹកដី​កម្ពុជា ពិតជាសំខាន់ណាស់ ហើយពលរដ្ឋគ្រប់រូបមានសិទ្ធិក្នុងការការពារបូរណភាពទឹកដី ការពារអធិបតេយ្យភាព ស្របតាមច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា។

ករណីនេះ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរូបនេះ យល់ថា ទង្វើដែល​សំណាក់វៀតណាមបាន​ធ្វើបែប​នេះ ហាក់​​ដូចជាមានចេតនាក្នុងការរំលោភលើរដ្ឋធម្មនុញ្ញកម្ពុជា តួរយ៉ាងរយៈពេលថ្មីៗនេះ ខាងសំណាក់ភាគី​វៀតណាម​បាន​​ធ្វើរំលោភចូលមកដែនដីកម្ពុជា ដូចជា នៅខេត្តត្បូងឃ្មុំ និងច្រកទន់ហន់ ខេត្តកំពតជាដើម បន្ទាប់ពីមន្ត្រី​រដ្ឋាភិបាល​​កម្ពុជាបានប្រកាស​ក្តែងៗថា ពលរដ្ឋរបស់ខ្លួនទៅធ្វើស្រែចម្ការនៅលើដីគេទៅវិញ។

ជុំវិញពត៌មានដែលបានចុះថា ភាគីវៀតណាមបានជីកស្រះនៅក្នុងតំបន់ហាមឃាត់នេះ មន្ត្រីសម្របសម្រួល​អង្គការ​អាដហុកប្រចាំខេត្តរតនគីរី លោក ឆាយ ធី បានចុះទៅត្រួតពិនិត្យនៅទីតាំងនោះ ហើយបានរកឃើញស្រះចំនួន ៧ត្រូវបានជីកនៅក្នុងតំបន់ហាមឃាត់នោះពិតប្រាកដមែន។

មន្ត្រីសម្របសម្រួលរូបនេះ យល់ថា ការដែរវៀតណាម ធ្វើការជីកស្រះនៅតំបន់ហាមឃាត់នេះ គឺបង្ហាញចេតនា ចង់រំលោភយកទឹកដីក្នុងតំបន់ហាមឃាត់នោះ។ លោកក៏បានជម្រុញអោយមន្ត្រីពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាល​ចាត់វិធានការចំពោះករណីនេះ។

ជាមួយគ្នានេះ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីអំពាវនាវសុំការឧបត្តមជាថវិការសម្រាប់គាំទ្រ ដល់ គម្រោងចុះទៅត្រួតពិនិត្យជុំវិញករណី វៀតណាមជីកស្រះចំនួន ៧កន្លែង ចូលទឹកដីខ្មែរ ស្ថិតនៅក្នុងភូមិលំ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនគិរីផងដែរ។

ដោយលោក ញ៉ែម ប្រសិដ្ឋ

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,055,987
ស្តាប់អនឡាញ