ក្រសួងការងារ ផ្តល់វគ្គបណ្តុះបណ្តាលចំណេះដឹង ជំនាញទន់ ទៅដល់ក្រុមហ៊ុនឌូហឺស្ត (ខេមបូឌា) ខូអិលធីឌី
ក្រសួងការងារ ផ្តល់វគ្គបណ្តុះបណ្តាលចំណេះដឹង ជំនាញទន់ ទៅដល់ក្រុមហ៊ុនឌូហឺស្ត (ខេមបូឌា) ខូអិលធីឌី ។
ក្រុមហ៊ុន ឌូហឺស្ត (ខេមបូឌា) ខូអិលធីឌី មានទីតាំងស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលមាន
កម្មករនិយោជិត ព្យួរកិច្ចសន្យាការងារចំនួន៨៤៦នាក់ ទទួលបានវគ្គបណ្តុះបណ្តាលចំណេះដឹង ជំនាញទន់ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីថ្ងៃទី១៩-២០ ខែឧសភា ឆ្នាំ២០២០។
គោលបំណងនៃការបើកវគ្គបណ្តុះបណ្តាលចំណេះដឹង ជំនាញទន់ ដល់កម្មករនិយោជិតនាពេលនេះ គឺដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាពការងារ បង្កើនសុខដុមរមនាទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការផង និងត្រៀមខ្លួនសម្រាប់ការងារថ្មីផង ខណៈពេលឧស្សាហកម្មត្រឡប់មកភាពដើមវិញ។
ការសិក្សានេះមានរយៈពេល២ថ្ងៃ ដែលមានមេរៀនដូចជា ៖
១.ជំនាញនៃការទំនាក់ទំនង និងសិល្បៈនៃការចរចារ
២.ការបំពេញការងារជាក្រុម
៣.មូលដ្ឋានច្បាប់ស្ដីពីការងារ
៤.នីតិដោះស្រាយវិវាទការងារ
៥.សិទ្ធិជាមូលដ្ឋានរបស់កម្មករនិយោជិត
៦.អត្ថប្រយោជន៍ ប.ស.ស
៧.សុវត្ថិភាព និងសុខភាពការងារ (OSH) ពោលគឺ វិធានការបង្ការជំងឺខូវីដ ១៩ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!