ក្រសួងបរិស្ថាន បើកកិច្ចប្រជុំរៀបចំផែនការគ្រប់គ្រង និងចុះបញ្ជីដីរដ្ឋ នៅតាមបណ្តាតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ
ក្រសួងបរិស្ថាន បើកកិច្ចប្រជុំរៀបចំផែនការគ្រប់គ្រង និងចុះបញ្ជីដីរដ្ឋ នៅតាមបណ្តាតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ។
លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំក្រុមការងារសម្របសម្រួល និងរៀបចំកំណត់បែងចែកតំបន់គ្រប់គ្រង បោះបង្គោលព្រំប្រទល់ រៀបចំផែនការគ្រប់គ្រង និងចុះបញ្ជីដីរដ្ឋ នៅតាមបណ្តាតំបន់ការពារធម្មជាតិ ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ។
កិច្ចប្រជុំនេះ ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារខាងលើ និងត្រៀមរៀបចំផែនការចុះអនុវត្តន៍ការងារ នៅពេលសមស្របខាងមុខ ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានសម្រេចបង្កើតក្រុមការងារខាងលើ តាមរយ:លិខិតលេខ ០២២សសរ.បស្ថ ចុះថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២០ ដោយមានលោកស្រី ម៉ុម ថានី ជាប្រធានក្រុម និងមានសមាជិកសរុបចំនួន ១៥រូប មកពីអគ្គនាយកដ្ឋាននានាចំណុះក្រសួងបរិស្ថាន គណ:អភិបាលខេត្តឧត្តរមានជ័យ មន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តឧត្តរមានជ័យ និងតំណាងគម្រោងព្រៃឡង់បៃតង ផងដែរ ។ ដោយសារការរាតត្បាតនៃជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជា កិច្ចប្រជុំក្រុមការងារនេះ ទើបបានចាប់ផ្តើមនាពេលនេះ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!