ស.ស.យ.ក ផ្ដល់សម្ភារៈសុខាភិបាល ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺខូវីដ ១៩
សហភាពសហព័ន្ធយុវជនកម្ពុជា ផ្ដល់សម្ភារៈសុខាភិបាល ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺខូវីដ ១៩ ។
លោក នួន ផារ័ត្ន សមាជិកគណៈអចិន្រ្ដៃយ៍គណកម្មាធិការកណ្ដាល តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បាននាំយកសម្ភារៈសុខាភិបាល រួមមានម៉ាស់ចំនួន ១០០០០ម៉ាស់ និងអាវវេជ្ជសាស្រ្ដចំនួន ១៥០០សម្រាប់ ដែលជាអំណោយទទួលបានពីសប្បុរសជន តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា ប្រគល់ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នៅទីស្ដីការក្រសួងសុខាភិបាល។
ជាបន្តបន្ទាប់ ស.ស.យ.ក. តែងគៀងគរជំនួយនានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺខូវីដ ១៩ ដែលកំពុងគំរាមកំហែងពិភពលោកយ៉ាងខ្លាំងក្លា។
ជាមួយគ្នានេះ ស.ស.យ.ក. ក៏សូមអរគុណដល់ក្រុមគ្រួសារ ស.ស.យ.ក. នៅទូទាំងប្រទេស និងសប្បុរសជននានាដែលបានចូលរួមទាំងកម្លាំងកាយ ចិត្ត ក្នុងស្មារតីមនុស្សធម៌ និងសប្បុរសធម៌ចំពោះមុខគ្រាលំបាកនេះ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!