នាយរងផ្នែក នៃការិយាល័យឧក្រិដ្ឋវិទ្យា ត្រូវបានអង្គភាពហៅមកអប់រំណែនាំ និងដាក់ពិន័យកងកម្លាំង ក្រោយក្រោយមានការប៉ះទង្កិចពាក្យសម្ដី និងកាយវិការមិនសមរម្យជាមួយប្រជាពលរដ្ឋ
អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា លោក ទេព ចាន់មុនី តួនាទីនាយរងផ្នែក នៃការិយាល័យឧក្រិដ្ឋវិទ្យា ត្រូវបានអង្គភាពហៅមកអប់រំណែនាំ និងដាក់ពិន័យកងកម្លាំង ក្រោយក្រោយមានការប៉ះទង្កិចពាក្យសម្ដី និងកាយវិការមិនសមរម្យជាមួយប្រជាពលរដ្ឋ ។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអោយដឹងថា លោក ទេព ចាន់មុនី តួនាទី នាយរងផ្នែក នៃការិយាល័យឧក្រិដ្ឋវិទ្យា ត្រូវបានអង្គភាពហៅមកអប់រំ ណែនាំ និងដាក់ពិន័យកងកម្លាំង នៅអង្គភាពនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ក្រោយមានការប៉ះទង្កិចពាក្យសម្ដី និងកាយវិការមិនសមរម្យជាមួយប្រជាពលរដ្ឋ។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា ចំពោះរូបភាពដែលបានចែកចាយ នៅតាមបណ្ដាញសង្គម Facebook ដោយលាយឡំជាមួយសារមិនសមរម្យមួយចំនួននោះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ រកឃើញថា លោក ទេព ចាន់មុនី គ្មានចេតនាក្នុងការយកកាំភ្លើងរបស់ខ្លួន ទៅគំរាមប្រជាពលរដ្ឋនោះទេ ពោលពេលនោះ លោកគ្រាន់តែដកចេញពីក្នុងឡាន ដើម្បីសៀតចង្កេះ ហើយបម្រុងចូលផ្ទះតែប៉ុណ្ណោះ។
ជាមួយគ្នានេះ លោក ទេព ចាន់មុនី បានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្ដិយសកងកម្លាំងទៀតនោះឡើយ។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមអរគុណដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ដែលបានផ្ដល់ព័ត៌មាន និងរាយការណ៍ព័ត៌មានផ្សេងៗ មកកាន់នាយកដ្ឋាន ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!