បុរសម្នាក់ រងរបួសដាច់ជើងស្ដាំ ដោយសារគ្រោះថ្នាក់ផ្ទុះគ្រាប់មីន នៅស្រុកសំឡូត ខេត្តបាត់ដំបង
បុរសម្នាក់ រងរបួសដាច់ជើងស្ដាំ ដោយសារគ្រោះថ្នាក់ផ្ទុះគ្រាប់មីន នៅស្រុកសំឡូត ខេត្តបាត់ដំបង ។
ល្ងាចថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៥:៣០នាទី មានឧប្បត្តិហេតុគ្រោះថ្នាក់ដោយផ្ទុះគ្រាប់មីនប្រភេទ៦៩ នៅត្រង់ចំណុចអូរត្រជាក់ចិត្ត ស្ថិតក្នុងភូមិពាមតា ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ដែលទីនោះមានចម្ងាយប្រមាណ ៥គីឡូម៉ែត ពីប៉ុស្តិ៍ព្រំដែនពាមតា ដែលបានបណ្តាលឱ្យប្រជាពលរដ្ឋម្នាក់ មានឈ្មោះ ពុធ វ៉ាន់ ភេទ ប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិអូរនាង ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង រងរបួសដាច់ជើងស្តាំ ក្នុងពេលដែលជនរងគ្រោះដើរមើលអន្ទាក់សត្វ នៅក្នុងព្រៃចំណុចខាងលេីនោះ ៕
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!