អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ប្រជុំបើកកញ្ចប់ដេញថ្លៃ ចំនួន៣គម្រោងផ្នែកសន្តិសុខសាធារណៈ សម្រាប់ផ្គត់ផ្គង់ជូនដល់កងកម្លាំងនគរបាលជាតិ
អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ប្រជុំបើកកញ្ចប់ដេញថ្លៃ ចំនួន៣គម្រោងផ្នែកសន្តិសុខសាធារណៈ សម្រាប់ផ្គត់ផ្គង់ជូនដល់កងកម្លាំងនគរបាលជាតិ ។
នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ លោក ម៉ៅ ប៊ុនណារិន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានចូលរួមប្រជុំបើកកញ្ចប់ដេញថ្លៃ ចំនួន ៣គម្រោងផ្នែកសន្តិសុខសាធារណៈ សម្រាប់ផ្គត់ផ្គង់ជូនដល់កងកម្លាំងនគរបាលជាតិ នៅសាលប្រជុំអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគារ(W) ។
គួរកត់សម្គាល់ថា សម្រាប់ការបើកកញ្ចប់ដេញថ្លៃចំនួន ០៣គម្រោងនេះ រួមមាន ៖
- ដេញថ្លៃប្រេងឥន្ធនៈតាមបែប Premium និងតាមបែបទូទៅ សម្រាប់ផ្គត់ផ្គង់ជូនដល់កងកម្លាំងនគរបាលជាតិប្រើប្រាស់ប្រចាំឆមាសទី១ ឆ្នាំ២០២០ និងប្រេងឥន្ធនៈសម្រាប់កិច្ចប្រជុំអាស៊ី-អឺរ៉ុប និងអាស៊ានណាប៉ូល ។
- ដេញថ្លៃមី ត្រីខកំប៉ុង ជូនដល់កងកម្លាំងនគរបាលជាតិ នៅតាមគោលដៅ និងកម្លាំងការពារតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ ប្រចាំឆ្នាំ២០២០ ។
- ដេញថ្លៃអង្គរ ជូនដល់កងកម្លាំងនគរបាលត្រៀមបម្រុងអន្តរាគមន៍ និងកម្លាំងឈរជើងតំបន់ប្រាសាទព្រះវិហារប្រចាំ ឆ្នាំ២០២០ ។
សូមបញ្ជាក់ថា ការបើកកញ្ចប់ដេញថ្លៃចំនួន ០៣គម្រោងនេះ គឺមានការចូលរួមពីតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ អង្គភាពពាក់ព័ន្ធ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន និងតំណាងក្រុមហ៊ុនចំនួន០៧ រួមមាន ៖ ( ក្រុមហ៊ុនភីធីធី(ខេមបូឌា), ហ៊ុយ ស្រ៊ាង នីហរ័ណ អាហរ័ណ និងសំណង់, សុខ គង់ អាហរ័ណ នីហរ័ណ, (ដេញថ្លៃប្រេងឥន្ធនៈ) និងក្រុមហ៊ុន កុល វឌ្ឍនៈត្រេឌីងគ្រុប, ណាវីហ្គាមេន និងត្រេឌីងគ្រុប, ហ្សាលីន គ្រុប ខូអិលធីឌី, និងក្រុមហ៊ុន អាត ពាណិជ្ជ ) (ដេញថ្លៃអង្ករ មី ត្រីខកំប៉ុង) ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!