រដ្ឋបាលខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំពិភាក្សា ស្ដីពីគម្រោងសាងសង់ មជ្ឈមណ្ឌលពហុកីឡដ្ឋាន សម្តេចតេជោ ហ៊ុន សែន នៅស្រុកក្រគរ ខេត្តពោធិ៍សាត់
រដ្ឋបាលខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំពិភាក្សា ស្ដីពីគម្រោងសាងសង់ មជ្ឈមណ្ឌលពហុកីឡដ្ឋាន សម្តេចតេជោ ហ៊ុន សែន នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
នៅថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២០ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង និងលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីគម្រោងសាងសង់ មជ្ឈមណ្ឌលពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន «SAMDACH HUN SEN SPORT CENTER» ស្ថិតលើផ្ទៃដីប្រមាណ ២៥ហិកតា ក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលវីដេអូConferrend សាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីអភិបាលរងនៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មន្ទីរជំនាញ អាជ្ញាធរស្រុក ឃុំ និងគណៈកម្មការពហុកីឡដ្ឋានសម្តេច ហ៊ុន សែន ជាច្រើនផ្សេងទៀត។
គម្រោងពហុកីឡដ្ឋាននេះ រួមមាន ៖ ទីលានបាល់ទាត់ខ្នាតអន្តរជាតិ, ទីលានមហោស្រព, ទីលានបាល់បោះ, ទីលានរត់ប្រណាំង, ទីលានវាយសី, កន្លែងអង្គុយទស្សនា, កន្លែងហាត់ប្រាណ, ប្រព័ន្ធផ្លូវ(៨ និង១០ម៉ែត្រ), វាលស្មៅ, កន្លែងក្មេងលេង, កន្លែងអង្គុយលេង, ស្រះទឹក និងកន្លែងចតរថយន្ត ជាដើម ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!