លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រសិទ្ធិនាមឈ្មោះ ចំនួនបី ដែលទាក់ទាញទេសចរណ៍ នៅខេត្តព្រះសីហនុ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រសិទ្ធិនាមឈ្មោះ ចំនួនបី ដែលទាក់ទាញទេសចរណ៍ នៅខេត្តព្រះសីហនុ ។
កាលពីព្រឹកថ្ងៃទី ១ មិថុនា ២០២០ នៅពេលអញ្ជេីញធ្វេីដំណេីរឆ្លងកាត់ពីទីតាំងឆ្នេរសមុទ្ររាមឆ្ពោះមកកាន់ឆ្នេរអូរត្រេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រសិទ្ធិនាមឈ្មោះដែលទាក់ទាញទេសចរណ៍ចំនួន ៣ជាផ្លូវការ មាន ៖
១)” ខ្មែរធ្វេីបាន“ ពាក្យនេះនឹងឆ្លាក់នៅលេីជញ្ជាំងភ្នំ ដែលបានកាត់ពុះជ្រែកភ្នំធ្វេីផ្លូវចុះមកក្រោមហេីយបត់ឆ្វេងឡេីងទៅលេីភ្នំបត់ចុះក្រោមឆ្ពោះទៅកាន់ឆ្នេរអូត្រេះ។
២) “សិលាចំាស្នេហ៍“ គឺមានផ្ទាំងថ្មធំមួយផ្ទាំងនៅចំកណ្តាលផ្លូវពេលធ្វេីដំណេីរចុះមកពីផ្លូវលេីទួលភ្នំចុះមកក្រោម។
៣) “ ដេីមឈេីចាំស្នេហ៍ “ គឺក្រោយពីឆ្លងកាត់សិលាចាំស្នេហ៍រួចហេីយចុះមកក្រោមបន្តិច គឺមានដេីមឈេីធំមួយដេីមដុះនៅចំកណ្តាលផ្លូវដែលមានចាក់បេតុងព័ទ្ធជុំវិញការពារសុវត្ថិភាពរួចស្រេចទៀតផង។
ទេសភាពធម្មជាតិដ៏ស្រស់ស្អាតនៅតាមដងផ្លូវបត់បែនឡេីងចុះឆ្លងកាត់ភ្នំនៅតំបន់ឆ្នេរសមុទ្ររាម គឺមានការទាក់ទាញទេសចរណ៍យ៉ាងខ្លាំង ដែលសង្ឃឹមថានឹងក្លាយទៅជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រីយ៍ និងទាក់ទាញខ្លាំងបំផុតនាពេលអនាគតឆាប់ៗនេះ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!