កិច្ចប្រជុំលើទី៩ ថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលមន្ទុកការងារយុវជន នឹងត្រូវបញ្ចប់នៅថ្ងៃស្អែក
នៅសល់១ថ្ងៃទៀតប៉ុណ្ណោះ នឹងបញ្ចប់ កិច្ចប្រជុំលើទី៩ ថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលមន្ទុកការងារ យុវជន និង កិច្ចប្រជុំលើទី៥ ថ្នាក់រដ្ឋមន្រ្តីអាស៊ានបូកបី ទទួលបន្ទុកការងារយុវជន ប្រធានបទ “យុវជន និង ការកសាងសហគមន៍អាស៊ាន” ដែលរៀបចំដោយ ក្រសួងអប់រំ យុវជន និង កីឡា។
កិច្ចប្រជុំ រយៈពេល៤ថ្ងៃ ដែលចាប់ពីថ្ងៃ២ ដល់ថ្ងៃទី៥ ខែមិថុនា នឹងត្រូវបញ្ចប់នៅថ្ងៃស្អែកនេះ នៅសណ្ឋាគាអង្គសុខា ខេត្តសៀមរាប ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីអប់រំយុវជន និង កីឡា។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាននេះ មានគោលបំណងដើម្បីពិនិត្យលើការអនុវត្តសកម្មភាពនាឆ្នាំកន្លងមក ដែលក្នុងនោះសកម្មភាពសំខាន់ៗដូចជា ការបង្កើតការយល់ដឹងអំពីអាស៊ាន ការពង្រឹងជំនាញសហគ្រិនភាពសម្រាប់យុវជន ការលើកកម្ពស់នូវតម្លៃជាអ្នកដឹកនាំការអភិវឌ្ឍន៍យុវជន ការងារស្ម័គ្រចិត្តរបស់យុវជន ។ ការពិភាក្សានោះ ក៏បានផ្តោតលើទិសដៅ និង ផែនការសកម្មភាព ដើម្បីអភិវឌ្ឍន៍យុវជន និង ការធ្វើសមាហរណកម្មអាស៊ាន សំដៅឆ្ពោះទៅការសម្រេចគោលដៅ បង្កើតផែនការ សហគមន៍អាស៊ាននាចុងឆ្នាំ ២០១៥ និង ចក្ខុវិស័យនិងផែនការ សកម្មភាពរបស់ខ្លួនបន្ទាប់ពីឆ្នាំ២០១៥។
ចំពោះអ្នកចូលរួម គឺមាន ថ្នាក់ដឹកនាំ និងមន្រ្តី ពីបណ្ដាលប្រទេសជាសមាជិកអាស៊ាន ដូចជា ប្រទេស ប្រ៊ុយណេដារ៉ូសាឡឹម សាធារណរដ្ឋឥណ្ឌូនេស៊ី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ម៉ាឡេស៊ី សាធារណរដ្ឋសហភាពមីយ៉ាម៉ា សាធារណរដ្ឋហ្វីលីពីន សាធារណរដ្ឋសិង្ហបុរី ព្រះរាជាណាចក្រថៃឡង់ដ៍ និង សាធារណរដ្ឋសង្គមនិយមវៀតណាម និង អាស៊ានបូកបី សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និង សាធារណរដ្ឋកូរ៉េ។
ដោយលោក ញ៉ែម សំណាង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!