ក្រសួងកិច្ចការនារី បើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពីបទដ្ឋានអប្បបរមា សម្រាប់ការផ្តល់ប្រឹក្សាជាមូលដ្ឋានដល់ស្រ្តី និងក្មេងស្រីជាជនរងគ្រោះដោយអំពើហិង្សា
វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ ស្តីពីបទដ្ឋានអប្បបរមា សម្រាប់ការផ្តល់ប្រឹក្សាជាមូលដ្ឋានដល់ស្រ្តី និងក្មេងស្រីជាជនរងគ្រោះដោយអំពើហិង្សា ។
នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២០ ក្រសួងកិច្ចការនារី ដោយមានការគាំទ្រពីកម្មវិធីកិច្ចសហប្រតិបត្តិការ អូស្រ្តាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ ហៅកាត់ថាកម្មវិធី ACCESS បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ ស្តីពីបទដ្ឋានអប្បបរមា សម្រាប់ការផ្តល់ប្រឹក្សាជាមូលដ្ឋានដល់ស្រ្តី និងក្មេងស្រីជាជនរងគ្រោះដោយអំពើហិង្សាដល់មន្រ្តី/ ភ្នាក់ងារ នគរបាលយុត្តិធម៌ ។
ក្នុងកិច្ចប្រជុំ ធ្វើឡើងក្រោមវត្តមានរបស់ លោកស្រី ញាណ សុចិត្រា អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម ដោយមានការចូលរួមពីមន្រ្តី និងភា្នក់ងារនគរបាលយុត្តិធម៌ នៃមន្ទីរកិច្ចការនារី ចំនួន០៨ ខេត្ត រួមមាន ៖ ខេត្តកំពង់ស្ពឺ ព្រះសីហនុ កំពង់ចាម ត្បូងឃ្មុំ សៀមរាប ព្រះវិហារ រតនគិរី និងខេត្តស្ទឹងត្រែង សរុប ២៥នាក់ ប្រុស៦នាក់។
វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅរយៈពេល០៣ថ្ងៃ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព បន្ថែមអំពីរបៀបនៃការឆ្លើយតបជួយជនរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេឌ័រឱ្យកាន់តែមានប្រសិទ្ធភាព និងធ្វើការបណ្តុះបណ្តាលបន្តដល់អ្នកផ្តល់សេវានៅថ្នាក់ខេត្ត និងស្រុក ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!