រដ្ឋបាលខេត្តសៀមរាប ទទួលរថយន្ត៣ គ្រឿងសម្រាប់សំអាតបរិស្ថានក្រុង ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ក្រោយចប់វិបត្តិជំងឺកូវីដ១៩
រដ្ឋបាលខេត្តសៀមរាប ទទួលរថយន្ត៣ គ្រឿងសម្រាប់សំអាតបរិស្ថានក្រុង ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ក្រោយចប់វិបត្តិជំងឺកូវីដ១៩ ។
រដ្ឋបាលខេត្តសៀមរាប បានអោយដឹងថា ជំនួយជារថយន្តបោសសំអាតធូលីតាមដងផ្លូវចំនួន ២គ្រឿងជាជំនួយរបស់ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ដែលជាខេត្តចងសម្ព័ន្ធភាព និង ១គ្រឿងទៀត ជាជំនួយរបស់ក្រុមហ៊ុន Ly brother Limited ។
នៅក្នុងនោះ លោក ទៀ សីហា អភិបាលខេត្ត បានប្រគល់ដល់រដ្ឋបាលក្រុងសៀមរាប សម្រាប់ប្រើប្រាស់ចំនួន១គ្រឿង ផងដែរ។
ជាមួយគ្នានេះ ជាយន្តការត្រៀមលើការងារអាទិភាពក្នុងការស្តារវិស័យទេសចរណ៍ខេត្ត ក្រោយពេលចប់វិបត្តិជំងឺកូវីដ១៩ លោកអភិបាលខេត្ត បានណែនាំដល់មន្ទីរ អង្គភាព និងមន្ត្រីជុំវិញខេត្តទាំងអស់ ត្រូវ ៖
១. បន្តកែលម្អសោភ័ណក្រុង ដោយបន្តការងារកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លូ ប្រឡាយ ការងារបើកផ្លូវ និងការកែលម្អ និងលើកកំពស់ស្ទឹងសៀមរាបដែលកំពុងតែសិក្សា ។
២. បន្តការងារសំអាតបរិស្ថាន ដោយពង្រឹង គុណភាពសេវាប្រមូលសំរាម ការកែឆ្នៃសំរាមដុតយកថាមពលអគ្គិសនី និងការបោសសំអាតធូលីតាមដងផ្លូវជាដើម។
៣. រៀបចំទាក់ទាញទេសចរណ៍ក្នុងស្រុក និងអន្តរជាតិក្រោយពេលចប់ដោយផ្អែកលើសក្តានុពលនានាថ្មីៗ បន្ថែមទៀតនៅតាមបណ្តាស្រុក ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!