រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីពិភាក្សាអំពីសេចក្តីព្រាងច្បាប់ចំនួន២
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីពិភាក្សាអំពីសេចក្តីព្រាងច្បាប់ចំនួន២ ។
នៅព្រឹកថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ២០២០ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំប្រតិភូជួបប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដើម្បីពិភាក្សា និងធ្វើបទបង្ហាញលើសេចក្តីព្រាងច្បាប់ចំនួន២ ដែលរួមមាន សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ និងសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម (Online) ដែលកិច្ចប្រជុំនេះ ដឹកនាំដោយលោក ចាន់ យ៉េត ប្រធានប្ដូរវេន នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានវាយតម្លៃខ្ពស់ចំពោះភាពចាំបាច់ នៃសេចក្ដីព្រាងច្បាប់ទាំងពីរនេះ សម្រាប់កម្ពុជា ដោយផ្ដោតលើតម្រូវការ នៃគតិយុត្តិ និងប្រសិទ្ធភាព នៃការអនុវត្ត ក្រោយពីច្បាប់នេះចូលជាធរមាន ។
ក្នុងកិច្ចប្រជុំនេះដែរ បណ្ដាប្រតិភូគណបក្សនីមួយៗ នៃក្របខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួននៅក្នុងបរិបទសង្គម និងសេដ្ឋកិច្ចជាតិ នាពេលបច្ចុប្បន្ននេះ ដោយក្នុងនោះលោករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានធ្វើការបកស្រាយ និងឆ្លើយតបរាល់សំណួរ ក៏ដូចជាការលើកឡើងទាំងអស់ របស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!