ចាប់រថយន្តដឹកលើសទម្ងន់ ២៧៦គ្រឿង និងពិន័យជាង ៤រយលានរៀល ក្នុងខែឧសភា ឆ្នាំ២០២០
ចាប់រថយន្តដឹកលើសទម្ងន់ ២៧៦គ្រឿង និងពិន័យជាង ៤រយលានរៀល ក្នុងខែឧសភា ឆ្នាំ២០២០ ។
តាមរយៈបណ្ដាញហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានអោយដឹងថា នៅក្នុងខែ ឧសភា ឆ្នាំ២០២០ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានចាប់រថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២៧៦គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៤៣៦ ៧៥០ ០០០រៀល ។
ក្រសួងសាធារណការ បានបញ្ជាក់ថា ចំនួនរថយន្តដែលចាប់បានមានការថយចុះចំនួន ១២គ្រឿង បើប្រៀបធៀបទៅនឹងទូរលេខក្នុងខែមេសា ឆ្នាំ២០២០ ដែលមានចំនួន ២៩៨គ្រឿង ។ ក្នុងចំណោមរថយន្តដែលចាប់បាននោះគិតចំនួនជាភាគរយមានដូចខាងក្រោម ៖
• លើសពី ៥%-១០% មានចំនួន ៣គ្រឿង
• លើសពី ១០%-២០% មានចំនួន ១៩៨គ្រឿង
• លើសពី ២០% មានចំនួន ៧៥គ្រឿង
ជាមួយគ្នានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានក្រើនរំលឹកដល់ម្ចាស់រថយន្តដឹកទំនិញទាំងអស់ត្រូវដឹងថាការដឹកលើសទម្ងន់ គឺជាការបំផ្លាញផ្លូវជាតិដែលនាំឱ្យខាតបង់ថវិកាជាតិ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!