គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលជួបលោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលជួបលោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា ។
នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលជួបលោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាស្វែងយល់បន្ថែម ពីការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏ដូចជាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
ក្នុងកិច្ចជំនួបនេះ ភាគីទាំងសងខាង ក៏បានពិភាក្សាស្វែងរកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូអភិវឌ្ឍន៍ ដូចជាការផ្តល់ជំនួយបច្ចេកទេសផ្សេងៗដែលអាចធ្វើទៅបាន ជាដើម ៕
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!