CPP សម្រេចតែងតាំងបំពេញបន្ថែម ជាសមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលចំនួន ២៣ រូបទៀត
គណបក្សប្រជាជនកម្ពុជា សម្រេចតែងតាំងបំពេញបន្ថែម ជាសមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលចំនួន ២៣ រូបទៀត ។
បើយោងតាមសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ដែលមានការចុះហត្ថលេខាដោយលោក សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីសម្រេចតែងតាំងបំពេញបន្ថែម ជាសមាជិកគណៈអចិន្ត្រៃយ៍ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលចំនួន ២៣នាក់ទៀត។
គួរកត់សម្គាល់ដែរថា កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២០ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ក៏បានធ្វើពិធីប្រកាសតែងតាំង លោក ហ៊ុន ម៉ាណែត ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ផងដែរ ៕
សេចក្តីសម្រេចខាងក្រោម៖
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!