នូវែលសេឡង់ បានសម្រេចផ្តល់ថវិកាប្រមាណ ៣,៨ លានដុល្លារអាមេរិក សម្រាប់ការងារបោសសម្អាតមីននៅកម្ពុជា
នូវែលសេឡង់ បានសម្រេចផ្តល់ថវិកាប្រមាណ ៣,៨ លានដុល្លារអាមេរិក សម្រាប់ការងារបោសសម្អាតមីននៅកម្ពុជា។
នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាលនូវែលសេឡង់ បានសម្រេចផ្តល់ថវិកាជាជំនួយឥតសំណងចំនួន ៥,៩ លានដុល្លារនូវែលសេឡង់ (៣,៨ លានដុល្លារអាមេរិក) ក្នុងការចូលរួមការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា រយៈពេល ៦ឆ្នាំ តាមរយៈគម្រោងបោសសម្អាតមីន ដេីម្បីលទ្ធផល ដំណាក់កាលទី៤។
លោក លី ធុជ អនុប្រធានអាជ្ញាធរមីនកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជននូវែលសេឡង់ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋតាមសហគមន៍ និងកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន។
ជាមួយគ្នានេះ លោក លី ធុជ សូមកោតសរសើរ និងថ្លែងអំណរគុណគុណជូនចំពោះបណ្ដាប្រទេសជាមិត្ត និងដៃគូមួយចំនួនដែលបានចូលរួមដល់ការងារសកម្មភាពមីនមនុស្សធម៌ មានជាអាទិ៍ដូចជា ៖ អង់គ្លេស សហរដ្ឋអាមេរិក អាល្លឺម៉ង ន័រវែស ស្វីស អៀរឡង់ អូស្រ្ដាលី កាណាដា ចិន ជប៉ុន កូរ៉េខាងត្បូង អង្គការUNDP និងអង្គការ UNICEF ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!