កម្ពុជា បានខិតខំការពារ និងអភិរក្សយ៉ាងយកចិត្តទុកដាក់ចំពោះសត្វក្រៀល ឬហៅថា កុកទេព កុំឲ្យផុតពូជ
កម្ពុជា តាមរយៈក្រសួងបរិស្ថាន បានខិតខំការពារ និងអភិរក្សយ៉ាងយកចិត្តទុកដាក់ចំពោះសត្វក្រៀល ឬហៅថា កុកទេព កុំឲ្យផុតពូជ។
សត្វក្រៀល ឬហៅថាកុកទេព ជាសត្វស្លាបមួយប្រភេទ សម្បុរប្រផេះ ចំពុះវែង, កវែង, ក្បាលត្រងោល ជើងវែង, ខ្ពស់ជង្រ្គោងៗ និងមានសម្រែកឮខ្លាំង ។ សត្វក្រៀល គឺជាសត្វដ៏កម្រមួយនៅលើពិភពលោក។
ក្រសួងបរិស្ថាន លើកឡើងថា នៅប្រទេសកម្ពុជា សត្វក្រៀលត្រូវបានការពារ និងអភិរក្សយ៉ាងយកចិត្តទុកដាក់ ដើម្បីកុំឲ្យផុតពូជ។
សត្វក្រៀល ឬកុកទេព ចូលចិត្តរស់នៅ និងធ្វើសំបុកពងកូននៅលើវាលស្មៅ ដែលជាតំបន់ដីសើម និងចូលចិត្តចឹកស៊ីមើមរុក្ខជាតិ និងស្លឹករុក្ខជាតិខ្ចីៗដែលដុះនៅតាមវាលស្មៅក្នុងតំបន់ដីសើម។ នៅរដូវប្រាំងវារកស៊ីជាហ្វូង ឯរដូវវស្សាវាបន្តពូជតែឯកឯង។ សត្វក្រៀលមានការហោះហើរខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោក។ សត្វក្រៀលពេញវ័យមានកម្ពស់ ១៧៦ សង់ទីម៉ែត្រ និងមានទម្ងន់រហូតដល់ជាង ៦ គីឡូក្រាម៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!