ប្រជាជនកម្ពុជាតែ ២៥% ប៉ុណ្ណោះដែលទទួលបានព័ត៌មានមុនពេលមានគ្រោះធម្មជាតិកើតឡើង
តើប្រជាជនកម្ពុជាប៉ុន្មាននាក់ដែលទទួលបានព័ត៌មានមុនពេលគ្រោះមហន្តរាយកើតទ្បើង?
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញថា ប្រជាជនកម្ពុជា ៣៦% មិនបានទទួលព័ត៌មានអំពីគ្រោះធម្មជាតិទេ ដោយមានប្រជាជន ត្រឹមតែ ២៥% តែប៉ុណ្ណោះ ដែលបានទទួលព័ត៌មានមុនពេលមានគ្រោះមហន្តរាយធម្មជាតិកើតឡើង ខណៈអ្នកដែលនៅសល់ទទួលបានព័ត៌មាន តែក្នុងអំឡុងពេល ឬក្រោយពេលព្រឹត្តិការណ៍បានកើតឡើងហើយ តែប៉ុណ្ណោះ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តថា ភាគច្រើន នៃប្រជាជនបានទទួលព័ត៌មានជាមុន តាមរយៈបណ្ដាញផ្សព្វផ្សាយនានា ដូចជា ទូរទស្សន៍ វិទ្យុ និងបងប្អូន ឬអ្នកជិតខាង។
ដើម្បីទទួលបានព័ត៌មានអំពីគ្រោះមហន្តរាយកាន់តែលឿន និងមានភាពងាយស្រួលជាងមុន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជម្រុញអោយប្រជាជន ចុះឈ្មោះជាមួយប្រព័ន្ធប្រកាសឲ្យដឹងមុន ១២៩៤ ។
១២៩៤ ជាប្រព័ន្ធផ្ញើរសារជាសំលេងដែលបញ្ជូនព័ត៌មានទៅទូរស័ព្ទរបស់អ្នកប្រើប្រាស់មុនពេលគ្រោះមហន្តរាយធម្មជាតិកើតឡើង។ តាមរយៈប្រព័ន្ធ ១២៩៤ សារប្រកាសអាសន្ននឹងត្រូវបានផ្ញើរទៅកាន់ទូរស័ព្ទដៃរបស់អ្នកដោយស្វ័យប្រវត្តិពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដែលវាពិតជាផ្តល់ភាពងាយស្រួលដល់អ្នកជាងមុនក្នុងការទទួលបានព័ត៌មាន ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!