តោះមកស្គាល់ អភិបាលខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ
ជាការពិតចំនួនរាជធានី-ខេត្ត នៅក្នុងប្រទេសកម្ពុជា ប្រជាពលរដ្ឋបានដឹងច្បាស់គ្រប់គ្នាទៅហើយថា មានចំនួន ២៥ រាជធានី-ខេត្ត ប៉ុន្ដែអ្វីដែលប្រជាពលរដ្ឋនៅមិនទាន់ដឹងច្បាស់នោះ គឺចំនួនក្រុង-ស្រុក-ខណ្ឌ, ឃុំ-សង្កាត់ និងភូមិ តើមានចំនួនប៉ុន្មាន?
តាមរយៈលោក ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងមហាផ្ទៃ បានបង្ហាញនូវតួលេខទាំងអស់នេះដោយលោក ខៀវ សុភ័គ បានអោយដឹងថា បច្ចុប្បន្នកម្ពុជា មានរាជធានី-ខេត្ត ចំនួន ២៥ , ក្រុងចំនួន ២៧ , ស្រុកចំនួន១៦២ , ខណ្ឌចំនួន១៤ , ឃុំចំនួន១ ៤០៥ , សង្កាត់ចំនួន ២៤១ និងភូមិចំនួន១៤ ៣៩៤។
ប៉ុន្តែនៅថ្ងៃនេះ វិទ្យុសំឡេងយុវជន VOY សូមលើកយកអភិបាលខណ្ឌទាំង ១៤ នៃភូមិសាស្ត្ររាជធានីភ្នំពេញ មកបង្ហាញប្រិយមិត្ត អោយបានស្គាល់ ដែលមានដូចខាងក្រោម៖
១. លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ
២. លោក ថេង សុថុល អភិបាលខណ្ឌចំការមន
៣. លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ
៤. លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ
៥.លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ
៦. លោក លីម សុភា អភិបាលខណ្ឌ ៧មករា
៧. លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ
៨. លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក
៩. លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ
១០. លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ
១១. លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ
១២. លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ
១៣. លោក ធឹម សំអាន ជាអភិបាលខណ្ឌបឹងកេងកង
១៤. លោក ឃឹម ស៊ុនសូដា ជាអភិបាលខណ្ឌកំបូល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!