តោះ មកស្គាល់រោងចក្រផលិតស៊ីម៉ងត៍របស់កម្ពុជា !!!
រោងចក្រផលិតស៊ីម៉ងត៍ កំពត ស៊ីមេន ខូអិលធីឌី ជារោងចក្រផលិតស៊ីម៉ងត៍ទី១ របស់ព្រះរាជាណាចក្រកម្ពុជា ។
រោងចក្រផលិតស៊ីម៉ងត៍ កំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd) បានសម្ពោធដាក់ឱ្យដំណើរការនៅឆ្នាំ២០០៨ ដែលមានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ ២ លានតោនក្នុងមួយឆ្នាំ ។
គម្រោងរោងចក្រផលិតស៊ីម៉ងត៍ កំពត ស៊ីមេន ខូអិលធីឌី មានទីតាំង ស្ថិតនៅតំបន់ភ្នំទទុង ភ្នំទូកមាសខាងកើត ស្រុកបន្ទាយមាស និងភ្នំតូច ស្រុកដងទង់ ខេត្តកំពត ។
ក្រុមហ៊ុនវិនិយោគ លើគម្រោងរោងចក្រផលិតស៊ីម៉ងត៍នេះ គឺក្រុមហ៊ុន កំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd) ៕
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!