លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ខេត្តកណ្ដាល
នៅព្រឹកថ្ងៃទី ២២ មិថុនា ឆ្នាំ២០២០ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញទៅពិនិត្យមើលការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
គួរកត់សម្គាល់ដែរថា នៅពេលនេះការសាសង់ព្រលានយន្តហោះថ្មីនេះ គឺសម្រេចបានប្រមាណ ៣០% ហើយ ។ អាកាសយានដ្ឋានថ្មីនេះ ជាប្រភេទ 4F ដែលអាចអោយយន្តហោះធំៗដូចជា Airbus A380-800 និង Boeing 747-800 ចុះចតបាន។
តាមរយៈអាកាសយានដ្ឋានថ្មីនេះ កម្ពុជាសង្ឃឹមថា នឹងកាន់តែទាក់ទាញបានភ្ញៀវទេសចរ និងអ្នកវិនិយោគគិនកាន់តែច្រើនឡើង ក្រោយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះកសាងរួច។
គូសបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិថ្មីនេះ គឺវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលគ្រោងនឹងបញ្ចប់ការសាងសង់អោយបានរួចរាល់នៅឆ្នាំ២០២៣ ខាងមុខនេះ ៕
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!