លោកស្រី អ៊ុច សោភា ត្រូវបានប្រកាសចូលកាន់តំណែងប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហន
លោកស្រី អ៊ុច សោភា ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ ជំនួសលោក កែវ ឡាយ ដែលបានចូលនិវត្តន៍ ។
ពិធីប្រកាសតំណែងនេះ បានប្រព្រឹត្តទៅក្រោមវត្តមានលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅសាលប្រជុំសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០។
ក្នុងពិធីនេះ លោកស្រី អ៊ុច សោភា ដែលចូលកាន់ដំណែងថ្មីជាប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ ក៏បានថ្លែងធ្វើការប្ដេជ្ញាចិត្តខិតខំយកចិត្តទុកដាក់បំពេញការងារស្របតាមកំណែទម្រង់ថ្មីរបស់ក្រសួងផងដែរ ៕
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!