អាជ្ញាធរមីន បានបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសផ្នែកស្រាវជ្រាវ និងបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម
នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ លោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន បានបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសផ្នែកស្រាវជ្រាវ និងបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម (ស.ផ.ស.)។
កិច្ចប្រជុំនេះ មានគោលបំណង ស្វែងរកធាតុចូលពីគ្រប់ភាគីពាក់ព័ន្ឋទាំងអស់ ដើម្បីធានាពង្រឹងនូវប្រសិទ្ឋភាពក្នុងការរំដោះផ្ទៃដីដោយការទន្ទ្រាន (C1) និងការពង្រឹងប្រសិទ្ធភាព នៃការរៀបចំផែនការ និងការចាត់អាទិភាព និងការគ្រប់គ្រងទិន្នន័យរបស់ប្រតិបត្តិករ។
លោក ព្រំ សុភមង្គល បានលើកឡើងថា កិច្ចប្រជុំនេះ ពិតជាមានសារសំខាន់ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យសកម្មភាពមីនរួមគ្នាដោះស្រាយបញ្ហាស្របតាមស្ថានភាពបច្ចុប្បន្ននៅកម្ពុជា ដេីម្បីអោយអ្នកធ្វើផែនការ អ្នកអនុវត្តផែនការ និងអ្នកគ្រប់គ្រងទិន្នន័យ អាចទទួលយកបានទាំងអស់គ្នា ដើម្បីសំរេចបានតាមផែនការប្រចាំឆ្នាំ ក៏ដូចជាពន្លឿនឲ្យការបោសសម្អាតមីននិងស.ផ.ស. និងការកាត់ចេញពីបញ្ជីចំការមីនដោយការទន្ទ្រាន(C1) ទទួលបាននូវប្រសិទ្ធភាព សុវត្ថិភាព និងប្រសិទ្ធផលខ្ពស់។
កិច្ចប្រជុំនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ដោយបានទទួលការគាំទ្រថវិកាពីគម្រោងបោសសំអាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ (CFR-IV) និងគម្រោងកសាងសមត្ថភាពសកម្មភាពមីន DFID ដោយមានការចូលរួមពីនាយកដ្ឋានជំនាញពាក់ព័ន្ធ ក្រុមការងារផែនការសកម្មភាពមីនខេត្ត ក្រុមត្រួតពិនិត្យអាជ្ញាធរមីន តំណាងប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ តំណាងអង្គការ UNDP និងDFID ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!